មួយរយៈកាលចុងក្រោយនេះអាស៊ានត្រូវបានប្រទេសប្រកាន់ប្រជាធិបតេយ្យរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្ស បញ្ហាបង្ក្រាបទៅលើពលរដ្ឋខ្លួនឯងយ៉ាងឃោរឃៅអំពីសំណាក់មេដឹកនាំ ។ចំណែកខាង សមាគមមួយនេះមិនបានធ្វើអ្វីទាំងអស់ ដើម្បីសុខសន្តិភាព សេរិភាពនិងប្រជាធិបតេយ្យពិតប្រាកដសម្រាប់ពលរដ្ឋ ក្រៅពីឈរមើល ដោយយកលេសថា ច្បាប់អាស៊ានមិនអនុញត្ត ឲ្យប្រទេសជាសមាជិកមិនត្រូវជ្រៀកជ្រែកបញ្ហាផ្ទៃក្នុងប្រទេសដទៃ ។
ក្រោយពីមានការដាក់ទណ្ឌកម្ម និងប្រឆាំងចំពោះមេរដ្ឋប្រហារភូមាគឺលោកមីន អ៊ុងលាំង ដែលបះបោរចាប់បង្ខំបក្សNLDលោកស្រីអ៊ុងសានស៊ូជីឲ្យចុះចេញពីតំណែងហើយបាញ់សម្លាប់និងចាប់ឃុំពលរដ្ឋខ្លួនអស់ ជាច្រើនពាន់ចាប់តាំងពីខែមករា២០២១មកនោះ ទើបសមាគមអាស៊ានមានវិធានការលើរដ្ឋផ្តាច់ការមីនអ៊ុងលាំង មានការមិនអនុញត្តឲ្យក្រុមមេរដ្ឋប្រហារចូលប្រជុំអាស៊ានជាដើម ។
ទោះយ៉ាងនោះក្តី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៏មួយនេះមិនទាន់បានធ្វើត្រឹមត្រូវតាមរបបប្រជាធិបតេយ្យ គ្រប់គ្រាន់នៅឡើយ ព្រោះសមាជិកនៃសមាគមនេះមួយចំនួនទៀតដូចជាកម្ពុជាជាដើម នៅតែបន្តរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខទោសទោម្នេញដល់ពលរដ្ឋ រឹបអូសដីធ្លីពលរដ្ឋដ៏ធ្ងន់ធ្ងរនៅឡើយ ។ នៅអាណត្តិក្រោយនេះ ដល់វេនកម្ពុជាឡើងធ្វើជាប្រធានប្តូរវេនអាស៊ាន ប្រទេសកម្ពុជានេះជាប្រទេសរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងមិនខុសពីភូមាឡើយ តែមេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនសន្យាថានឹងដោះស្រាយបញ្ហានៅភូមា ពេលដែលខ្លួនឡើងធ្វើជាប្រធាន ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ៊ុន ធ្វើឲ្យសមាជិកបក្សប្រឆាំងមកពីបក្សសង្គ្រោះជាតិដែលកំពុងតែនិរាសខ្លួនពីរបបកម្ពុជាសព្វថ្ងៃ សរសេរជាសំនួរលើបណ្តាញសង្គមរបស់លោកថាតើលោកនាយករដ្ឋមន្ត្រីហ៊ុន ទៅលាងគូថមីនអ៊ុនលាំងយ៉ាងមិចបើគូថសម្តេចលាងមិនជ្រះផង។
«ធ្វើជាប្រធានប្តូរវេនអាស៊ាន ទៅដោះស្រាយវិបត្តិនយោបាយនៅភូមាយ៉ាងម៉េចកើត បើលាងគូទខ្លួនឯងមិនទាន់ជ្រះផង។ ត្រូវដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាជាមុនសិន ចាំទៅជួយដោះស្រាយវិបត្តិនយោបាយនៅភូមា ដើម្បីកុំអោយគេថា គីង្គក់លក់ថ្នាំស្រែង។ ត្រូវដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ព្រមទាំងស្តារប្រជាធិបយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ដើម្បីអោយមានទឹកមាត់ប្រៃទៅនិយាយជាមួយមេរដ្ឋប្រហារភូមា និងសមាជិកអាស៊ានផ្សេងទៀត។ អព្យាក្រិត្យភាពរបស់កម្ពុជាក៏ជាកត្តាសំខាន់ដែរ ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ជៀសវាងផ្អៀងខ្លាំងទៅរកចិន»។
0 comments:
Post a Comment