FB.getLoginStatus(function(response) { statusChangeCallback(response); }); { status: 'connected', authResponse: { accessToken: '...', expiresIn:'...', signedRequest:'...', userID:'...' } } function checkLoginState() { FB.getLoginStatus(function(response) { statusChangeCallback(response); }); } angkoreraday

Sunday, October 23, 2022

មូលដែលបក្សប្រជាជនចូលចិត្តចែកអំណោយ

 ក្នុងពិភពលោកគ្មានប្រទេសណាមួយយកអង្ករប៊ីចេង និងសារ៉ុងទៅចែកជុនពលរដ្ឋឡើយ ហើយក៏គ្មាន មេដឹកនាំប្រទេសណាមួយដើរអង្វរ គំរាម សម្លុតពលរដ្ឋឲ្យបោះឆ្នោតឲ្យដែរ​ គេមានពន្យល់ អប់រំ ផ្តល់ចំណេះដឹង និងបង្ហាញពីគោលការនយោបាយគ្រប់គ្រងប្រទេស ពន្យល់ពីច្បាប់ របៀបដឹកនាំរបស់គេ​ឲ្យពលរដ្ឋគេយល់ដឹង ហ៊ានសូរមេដឹកនាំ និងតវ៉ាចំពោះទង្វើខុសច្បាប់ អំពើពុករលួយ កិបកេងប្រវ័ញ្ច និងការដែលមេដឹកនាំទាំងនោះមិនបានធ្វើអ្វីៗតាមសន្យារបស់ខ្លួន ។

តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាមេដឹកនាំយូរជាងគេបំផុតនៅអាស៊ីមួយនេះ ពុំដែលមានបំណងឲ្យពលរដ្ឋមានជំនាញ ចំណេះ និងអាចបង្កើតអ្វីៗដោយខ្លួនឯងឡើយ គេឃើញតែមេដឹកនាំប្រទេសនេះ បញ្ជូនពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពិប្រទេសទៅធ្វើការនៅប្រទេសដទៃដូចជាថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង​ ជប៉ុន និងប្រទេសអារ៉ាប់ជាដើម ។ 

ប្រទេសកម្ពុជាសម្បូណ៏ដោយធនធានធម្មជាតិ សម្បត្តិវប្បធម៍ តំបន់ទេសចរណ៏ ពាសពេញដី ត្រីពេញទន្លេសាប រ៉េហូហៀរគ្រប់ខេត្តក្រុង តែរបបហ៊ុន សែនលក់ កាប់គាស់បំផ្លាញអស់គ្មានសល់ ជាងនេះទៅទៀតអនុញ្ញត្តឲ្យក្រុមហ៊ុនដែលជាបក្សពួបក្សប្រជាជន និងបរទេសទន្ទ្រានដណ្តើមដីពលរដ្ឋធ្វើឲ្យពលរដ្ឋ ធ្លាក់ខ្លួនក្រ និរាស្ត្ររត់ចោលស្រុក អត់ឃ្លាន គ្មានការងារធ្វើ គ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិត ហើយបែរជានាំគ្នាទៅចែកអំណោយយកគុណ យកបុណ្យយកឈ្មោះថាជាសប្បុរសធម៍។ 

នេះជាមូលហេតុនៃការចែកអំណោយ ដើម្យីបានជាម្ចាស់នៃបីតាសប្បុរសធម៍ បីតាសន្តិភាព បិតាជំនួយនៃពលរដ្ឋជាអមតៈ ដំបូងត្រូវតែធ្វើឲ្យពលរដ្ឋក្រ ធ្វើឲ្យល្ងង់ល្ងិត ពេលនោះពលរដ្ឋមិនដឹងថា អ្វីល្អនិងអាក្រក់ ពួកគេនឹងអាចបង្វែរ បង្វិលលាងខួរពលរដ្ឋខ្មែរឲ្យស្គាល់តែគេមួយគាត់ថាជាអ្នកមានគុណ។


Share:

Saturday, October 1, 2022

សម្តេចតេជោបីតាសន្តិភាពមែន?

 តើលោកកនាយករដ្ឋុមន្ត្រីមានបេះដូងសន្តិភាព និងជាបិតាសន្តិភាពសម្រាប់ប្រជាជនខ្មែរពិតមែន?






Share:

Tuesday, September 20, 2022

តើការធ្វើទស្សនកិច្ចទៅកាន់ប្រទេសប្រកាន់របបផ្តាច់ការនៃមេដឹកនាំខ្មាំរ មានផលប្រយោជន៏ខ្លះដល់ប្រទេសខ្មែរ?

 ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ប៉ុន្តែមេដឹកនាំខ្មែរបច្ចុប្បន្ន គេតែងតែសង្កេតឃើញមានទំនាក់ទំនង និន្នាការខាទៅកាន់ប្រទេសកម្មុយនិស្តយ់ាងខ្លាំង មិនថាតែប្រទសកម្មុយនិស្តមហាអំណាចធំឬតូចតាចនុះទេ សូម្បីតែប្រទេសពុំសូវមានឈ្មោះឬសឹងតែ បាត់ឈ្មោះកី៏មេដឹកនាំ​កម្ពុជាជ្រៀតជ្រករត់ទៅសេពគប់ដែរ ។ បើប្រទេសកុម្មុយនិស្តបច្ចុប្បន្នពិភព លោកសឹងតែលែងគប់រកហើយ ពលរដ្ឋទូទៅលែងឲ្យតម្លៃហើយ ចុះហេតុអ្វីមេដឹកនាំខ្មែរត្រសុលទៅ ជ្រកកោណនិងទំនាក់នឹងប្រទេសទាំងនោះទៀត តើវាមានផលប្រយោជន៏ីខ្លះសម្រាប់ជាតិ មាតុភូមិកម្ពុជាយើង ?





Share:

Saturday, September 3, 2022

លិខិតស្តីពីតម្លៃនៃស្ត្រីខ្មែរ

 លិខិតស្តីពីតម្លៃនៃស្ត្រីខ្មែរ



Share:

អភិវឌ្ឍន៏ជនបទឬក៏វាត់ជនបទឲ្យអស់

អភិវឌ្ឍន៏ជនបទឬក៏វាត់ជនបទឲ្យអស់


 

Share:

Friday, September 2, 2022

Sunday, August 28, 2022

តើរបបតេជោជារបបដែលគេហៅថាសង្គមទ្រពងមែនទេ?

 សង្គមបច្ចុប្បន្ន មានមនុស្សជាច្រើនដែលដែលរត់ចាកចោលភូមិដ្ឋាន ស្រុកកំណើតព្រោះជីវភាពគ្រួសារ មានពលរដ្ឋជាច្រើនធ្វើចំណាកស្រុកព្រោះភាពអត់ឃ្លាន មាននិស្សិតជាច្រើនត្រូវរត់ម៉ូតូឌុប រត់កង់បី រត់ដឹកឥវ៉ាន់Onlineភាពតែការងារមិនជ្រើសពួកគេ ។

និយាយមកដល់ចំណុចនេះ មានពាក្យពីរឃ្លាដែលសង្គមនេះតែងតែលើកឡើងថា៖«មានខ្សែកុំភ័យ មិនចេះមិនអីទេ ការងារជាអ្នកបង្រៀន មនុស្ស»។​ ការលើកឡើងបែបនេះ តើវាជាការឲ្យតម្លៃលើការអប់រំ ដែរទេ ឬក៏ឲ្យតម្លៃលើការអែបអប លុនតួរណបលុតក្រាបដើម្បីតំណែងមែន ?

ដើម្បីឲ្យច្បាស់ថា សង្គមនេះ គេឲ្យមនុស្សលើមនុស្សលុនតួ ដើរជើងទាជើងមាន់ ទ្រពង កាន់ជើងឥតហេតុផល មិនខ្វល់ពីសង្គម សីលធម៍និងផលប្រយោជន៏ជាតិសង្គម បុគ្គលដទៃ រាស្ត្រស្លូតត្រង់ យើងអាចមើលសកម្មភាពមួយចំនួនដូចជា៖

១ លើគណនីហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាយើង រាល់ពេលដែលលោក ផុសផ្សព្វផ្សាយ មិនថាតែល្បែង បាល់ទាត់ ប្រដាល់ របាំ កំប្លុកកំប្លែង ចម្រៀងអ្វីទេ ឲ្យតែតេជោផុសថា យ៉ាងណា ល្អ អាក្រក់់ហើយ​ដឹង មន្ត្រី​ឧកញ៉ាតូចធំ ចូលComment Like Shareដាច់មេដៃយកស្នាដៃ កេរឈ្មោះ ហើយក៏ ឆក់ឳកាសនោះបង្ហាញពីសកម្មភាព ការងារខ្លួនដែលបក្សដាក់ឲ្យធ្វើនៅតាមមូលដ្ឋាន ឬក៏ស្នើសុំអ្វីខ្លះ ទុក្ខសោករបស់ខ្លួនខ្លះ​សរសើពីនយោបាយ ក្រោមមគ្គុទេសន៏របស់តេជោក្នុងការដឹកនាំរដ្ឋាភិបាល។ តែពួកគេមិនដែលលើកបង្ហាញពីសេចក្តីទុក្ខសោក សេចក្តីវេទនារបស់ពលរដ្ឋ សេចក្តីខ្វះខាតរាស្ត្រទេ គឺថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ដឹងតែភ្លឺស្វាង មានសុខសន្តិភាពជានិរន្តរភាពអើយ។ 

តួយ៉ាងដូចជាឧកញ៉ាឌួងឆាយCommentដូច្នេះថា៖«សូមជំរាបសម្តេចពុក លីម តិចម៉េង ជាអ្នកឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាមូលដ្ឋានខ្ញុំបានចុះពង្រឹងកាលពីមុន។ គ្រួសារមានជីវប្បវត្តិកំសត់ និងជាកូនប្រុសដែលតស៊ូ»។

ក្រៅពីឧកញ៉ា តារាសម្តែង ក៏ចេញមុខCommentលើកសរសើរ ប្រើពាក្យសម្តីសម្តេចពុក សម្តេចបីតា យកពិន្ធុ យកចិត្តថ្លើមអែបអបយកតែមដែរ ដូចមានគណនីឈ្មោះVanna Rith ដែលជាតារសម្តែង បានលើកឡើងយ៉ាងនេះថា៖«តិចម៉េងឈ្នះ​ លោកគ្រូពេទ្យក៏ត្រេកអរមិនស្ទេីរដែរសម្តេចពុក​»

២.អនុសាសន៏នានារបស់សម្តេចអគ្គមហាសេនាបតី គ្រប់អនុសាសន៏ មិនថាតែដកហូត តែងតាំង ឬយកទីតាំងមួយ យកតំបន់ ត្រពាំងបឹងភ្នំឲ្យឧកញ៉ា កាត់ដីព្រៃអភិរក្សឲ្យឯកជនកាន់កាប់ទេ អ្វីក៏ដោយ គ្រប់អនុសាសន៏របស់សម្តេចពុក សុទ្ធតែល្អឥតខ្ចោះទាំងអស់ ពួកគេមិនខ្វល់ថា មានផលបះពាល់ដល់សង្គមជាតិ ខាត់ ប្រយោជន៏ពលរដ្ឋ ចំណេញតែបុគ្គលឧកញ៉ា ប្រយោជន៏បក្សពួកអ្វីទេ សំខាន់ មុខមាត់ពួកគេ តំណែងពួកគេ។

តួយ៉ាង តាមោក តាម៉ៅថ្មីៗនេះ កាប់ព្រៃខ្ទេចអស់ហើយ សម្តេចចេញសារមកឲ្យទុកតំបន់ជាតំបន់អភិរក្ស នាំគ្នាសាទរយ៉ាងព្រោងព្រាត ពួកគេមិនដែលខ្វល់ថាហេតុអ្វី នរណាបញ្ជា នរណាឲ្យកាប់ព្រៃ លុបបឹងត្រពាំងទេ? ដឹងតែសរសើរយកពិន្ធុ ទប់តំណែង ស្វែងរកខ្សែពួរច្រវ៉ាក់ទាក់រកប្រាក់បន្ថែមប៉ុណ្ណោះ។ ឥឡូវតាម៉ៅ តាមក យ៉ាងនេះហើយ ? តាមពិត វាមិនអាចបកក្រោយបានទេ សេចក្តីប្រកាសនៅតែលើក្រដាស់ទេ ។

មានរឿងជាច្រើនទៀត ដែលយើងលើកជាឧទាហរណ៏ បង្ហាញបញ្ជាក់ការពិតពីសង្គមនេះថាជាសង្គមអែបអប ឬមិនអែបអប សច្ចយុត្តិធម៍ អព្យាក្រិត្យបាន ដូចជាតាមផ្ទះ ភោជណីយដ្ឋាន តាមរថយន្ត កន្លែងរកស៊ី អាជីវកម្មនានា បើមិនពាក់ស្បែកខ្លា តាំងរូបថត ដាក់ពាក្យស្លោកសម្តេចតេជោក «មានតេជោមានសន្តិភាព» «អរគុណសន្តិភាពទេ» អ្នកនោះនឹងមិនមានសន្តិភាពទេ ឬក៏បាត់បង់តួនាទី បាត់ការងារមិនខាន​។ 




Share:

ក្រោយពេលព្រំយំចុះរក្សាលោក ព្យាការណ៏ថាភពត្រូវលិចលង់ដោយទឹកស្លាប់ អ្នកលេងបណ្តាញសង្គមល្បីនិងមិនល្បីជាច្រើនចូលបញ្ចេញមតិ

 នាចុងខែសីហានេះ មានអ្នក្កយល់សម្ព័ន្ធជាច្រើនអន្ទះអន្ទែងស្វែង លក់មាន់លក់ទា ខ្លះវៃប្រពន្ធកូនឲ្យ ម្នីម្នារៀបចំឥវ៉ាន់ ស្បៀងអាហារ សំលៀកបំពាក់រត់រកទីពឹងពំនាក់ និងមេសាសនា មេចលនារបស់ពួកគេ ក្រោយពីបានស្លាប់ពាក្យព្យាករណ៏របស់មេចលនាពួកគេ។ ហើយក៏ពួកខ្លះទៀតរត់ចោលការងារឥតមានស្រណោះស្តាយប្រាក់ខែរាប់ពាន់សោះឡើយ ព្រោះតែសេចក្តី ភ័យខ្លាច សេចក្តីតក់ស្លុតនឹងជីវិតមរណាដោយសារតែជំនន់ ខ្យល់ព្យុះបក់ កំទេច សម្លាប់ទូទាំងពិភពលោក ប៉ុន្តែតាមសម្តីពូពួកគេមានភ្នំគូលេន ទីដែលពូរបស់គេ កំពុងតែរត់គេចពីព្យុះទឹករលក់នុះ មិនបានលិចលង់ឡើយ។ 

ប៉ុន្តែក្រោយពេលដែលពួកគេ វេចបង្វិចរត់ចោលការងារ វ៉ៃប្រពន្ធកូនឲ្យឡើងភ្នំគូលេនតាមលោក ខឹម វាសនា ដើម្បីបានជាទីពឹង ដើម្បីឲ្យបានរួចផុតពីសេចក្តីស្លាប់ និងផុតពីទឹកជំនន់ គ្មានព្រឹត្តការណ៏ មិនមានទឹកលិច មានខ្យល់ព្យុះនោះ ត្រូវមហាជនចូលទៅបញ្ចេញមតិផ្សេងៗលើគណនីលោកខឹម វសានាដូច្នេះ៖

ព្រះតេជប៊ុតបុនតិញ«ចែស្នាលួចពាក្យអង្គារណាសាBlack Holeមកបោកពួកអ្នកដើរតាមឱ្យភ័យរត់ចោលផ្ទះសំបែង»

លោកHom Soriya«ចុម ! មិនទាន់យកគាត់ទៅពេទ្យទៀត ម៉េចបានជាទុកគាត់យូរម្លេះ ប្រយត្ន័មើលលេងជាណា»


លោកPhors Sda«បាងកករលំ​ ភ្នំពេញ​រលាយ​ ព្រៃនគរអន្តរាយ​ សប្បាយអង្គរវត្ត!
កូនមិនកំសាខទេ កូននឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពុក ..។
ឯងស្រឡាញ់សយកូនអញ !
បងស្រឡាញ់សយ❤️‍🩹☺️
ព្យុះ​លោហិត​ សន្ធឹកផ្លែដាវ សង្គ្រាមបេះដូង ជួបជាមួយកំពូលតារាសម្តែងប្រចាំប្រទេសកម្ពុជា គឺពុក ព្រុំ មាននៅក្នុងរឿង អ្នកសង្គ្រោះគ្រោះទឹកជំនន់លិចលង់ពិភពលោក។☺️☺️នឹងមកដល់ក្នុងពេលឆាប់ៗនេះ»

លោកhach Radin«ខឹម វាសនា អនាគតនឹងដើរស្រាតខោអាវ ចូរចាំពាក្យខ្ញុំទុកណា ក្រុម អិលឌីភី»
លោកពេញ ជុំនោរ«សម្រាប់បងប្អូនសម្ព័ន្ធដែលមានបញ្ហាលុយកាក់ខ្វះខាតក្នុងការទិញស្បៀង កំឡុងពេលភៀសខ្លួនមកនៅចំការលោកពូនៅសៀមរាប ចង់លក់ឬបញ្ចាំម៉ូតូ រថយន្តអីអាចទាក់ទងមកខ្ញុំបាន!»។


Share:

Friday, August 26, 2022

ស្តាប់សម្តីខ្មែរឲ្យយល់ ថាតើគាត់ជាមនុស្សបែបណា?

 

ខឹម​ វាសនាជេរប្រមាថមើលងាយព្រះមហាក្សត្រ  និងពលរដ្ឋខ្មែរ មិនស្មើនឹងអាចម៍របស់គាត់

Share:

BTemplates.com