FB.getLoginStatus(function(response) { statusChangeCallback(response); }); { status: 'connected', authResponse: { accessToken: '...', expiresIn:'...', signedRequest:'...', userID:'...' } } function checkLoginState() { FB.getLoginStatus(function(response) { statusChangeCallback(response); }); } មូលដែលបក្សប្រជាជនចូលចិត្តចែកអំណោយ ~ angkoreraday

Sunday, October 23, 2022

មូលដែលបក្សប្រជាជនចូលចិត្តចែកអំណោយ

 ក្នុងពិភពលោកគ្មានប្រទេសណាមួយយកអង្ករប៊ីចេង និងសារ៉ុងទៅចែកជុនពលរដ្ឋឡើយ ហើយក៏គ្មាន មេដឹកនាំប្រទេសណាមួយដើរអង្វរ គំរាម សម្លុតពលរដ្ឋឲ្យបោះឆ្នោតឲ្យដែរ​ គេមានពន្យល់ អប់រំ ផ្តល់ចំណេះដឹង និងបង្ហាញពីគោលការនយោបាយគ្រប់គ្រងប្រទេស ពន្យល់ពីច្បាប់ របៀបដឹកនាំរបស់គេ​ឲ្យពលរដ្ឋគេយល់ដឹង ហ៊ានសូរមេដឹកនាំ និងតវ៉ាចំពោះទង្វើខុសច្បាប់ អំពើពុករលួយ កិបកេងប្រវ័ញ្ច និងការដែលមេដឹកនាំទាំងនោះមិនបានធ្វើអ្វីៗតាមសន្យារបស់ខ្លួន ។

តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាមេដឹកនាំយូរជាងគេបំផុតនៅអាស៊ីមួយនេះ ពុំដែលមានបំណងឲ្យពលរដ្ឋមានជំនាញ ចំណេះ និងអាចបង្កើតអ្វីៗដោយខ្លួនឯងឡើយ គេឃើញតែមេដឹកនាំប្រទេសនេះ បញ្ជូនពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពិប្រទេសទៅធ្វើការនៅប្រទេសដទៃដូចជាថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង​ ជប៉ុន និងប្រទេសអារ៉ាប់ជាដើម ។ 

ប្រទេសកម្ពុជាសម្បូណ៏ដោយធនធានធម្មជាតិ សម្បត្តិវប្បធម៍ តំបន់ទេសចរណ៏ ពាសពេញដី ត្រីពេញទន្លេសាប រ៉េហូហៀរគ្រប់ខេត្តក្រុង តែរបបហ៊ុន សែនលក់ កាប់គាស់បំផ្លាញអស់គ្មានសល់ ជាងនេះទៅទៀតអនុញ្ញត្តឲ្យក្រុមហ៊ុនដែលជាបក្សពួបក្សប្រជាជន និងបរទេសទន្ទ្រានដណ្តើមដីពលរដ្ឋធ្វើឲ្យពលរដ្ឋ ធ្លាក់ខ្លួនក្រ និរាស្ត្ររត់ចោលស្រុក អត់ឃ្លាន គ្មានការងារធ្វើ គ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិត ហើយបែរជានាំគ្នាទៅចែកអំណោយយកគុណ យកបុណ្យយកឈ្មោះថាជាសប្បុរសធម៍។ 

នេះជាមូលហេតុនៃការចែកអំណោយ ដើម្យីបានជាម្ចាស់នៃបីតាសប្បុរសធម៍ បីតាសន្តិភាព បិតាជំនួយនៃពលរដ្ឋជាអមតៈ ដំបូងត្រូវតែធ្វើឲ្យពលរដ្ឋក្រ ធ្វើឲ្យល្ងង់ល្ងិត ពេលនោះពលរដ្ឋមិនដឹងថា អ្វីល្អនិងអាក្រក់ ពួកគេនឹងអាចបង្វែរ បង្វិលលាងខួរពលរដ្ឋខ្មែរឲ្យស្គាល់តែគេមួយគាត់ថាជាអ្នកមានគុណ។


Share:

0 comments:

Post a Comment

BTemplates.com