រដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន ត្រូវបានគណបក្សប្រឆាំងនិងអ្នកលេងបណ្តាញសង្គមមួយចំនួនប្រដូចទៅនឹងរបបអាវខ្មៅ ប៉ុល ពត ដោយពួកគេហៅរដ្ឋាភិបាលលោកហ៊ុន សែនជាជារបបហ៊ុន សែន ឬរដ្ឋាភិបាលឯកបក្ស ដោយសារតែរដ្ឋាភិបាលលោកហ៊ុន សែនបានរំលាយ គណបក្សសង្គ្រោះជាតិនិងចាប់ពលរដ្ឋនិងអ្នកប្រឆាំងដែលហ៊ាននិយាយអំពើពុករលួយ អំពើរំលោភច្បាប់ បំផ្លិចផ្លាញធនធម្មជាតិក្នុងរបបនេះ ។
ដោយសារតែរបបលោកហ៊ុនសែនរំលោភបំពាន មិនគោរពតាមច្បាប់គោលការប្រជាធិបតេយ្អន្តរជាតិ ប្រព្រឹត្តអំពើពុករលួយបង្កើតឲ្យមានការបោះឆ្នោត មិនមានបក្សប្រឆាំងពិតប្រាកដចូលរួម ប្រកួតប្រជែង ដោយបង្កើតឲ្យមានបក្សតូចៗចូលរួមដើម្បីបោកបញ្ឆោតមតិជាតិនិងអន្តរជាតិ ។
ចាប់តាំង២០១៧គឺឆ្នាំដែលលោកហ៊ុនសែនរំលាយបក្សសង្គ្រោះជាតិ ក្រោមលេសក្បត់ជាតិព្រោះផ្សំគំនិតនឹងបរទេសមានអាមេរិកនិងអាឡឺម៉ងជាដើមនោះ ទណ្ឌកម្មរបស់អាមេរិកនិងសហភាពអ៊ឺរ៉ុបធ្លាក់មកជាបន្តបន្ទាប់ លើមន្ត្រីកំពូលៗក្នុងរបបលោកហ៊ុន សែន ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ លោកអ៊ិសំអាន មកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួនចេញពីរបបក្រុងភ្នំពេញ បានសាទរអបអរចំពោះការដាក់ទណ្ឌកម្មមកលើបក្សកាន់អំណាចនេះ លោកថ្លែងថា៖
«ម្សិលមិញនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូបគឺ នាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក។
ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិក។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលកម្ពុជាទាំងពីររូបនេះឡើយ»។
លោកអ៊ុំសំអានក៏មានសេចក្តីសង្ឃឹមមុតមាំដែរ ចំពោះវិធានការនៃរដ្ឋាភិបាលអាមេរិកក៏ដូចជាបណ្តាប្រទេសប្រកាន់របបប្រជាធិបតេយ្យដទៃផ្សេងៗ បន្តដាក់គំនាបលើរដ្ឋាភិបាលលោកហ៊ុន សែនរួមទាំងក្រុមគ្រួសារលោកហ៊ុន សែនទាំងមូលផងដែរ លោកបន្ថែមថា៖
«វគ្គក្រោយដល់វេនលោក ហ៊ុន សែន និងក្រុមគ្រួសារហើយ។ សូមស្នើអោយសហរដ្ឋអាមេរិកបណ្តេញកូនអ្នកធំដែលកំពុងរៀននៅសហរដ្ឋអាមេរិកនិងសាច់ញាតិអ្នកធំកំពុងរស់នៅអាមេរិកអោយត្រលប់ទៅស្រុកខ្មែរវិញ នៅពេលទណ្ឌកម្មបន្ថែមទៀតរបស់អាមេរិកលើមន្រ្តីនៃរបបលោក ហ៊ុន សែន ហើយត្រូវរឹបអូសផ្ទះនិងទ្រព្យសម្បត្តិក្រុមគ្រួសារអ្នកធំនៅអាមេរិក យកទៅជួយអ្នកក្រនៅស្រុកខ្មែរ ព្រោះទ្រព្យទាំងនោះបានមកពីអំពើពុករលួយ»។
0 comments:
Post a Comment