នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រីត្រូវបានក្រុមប្រឆាំង និងអ្នកលេងបណ្តាញសង្គម ដាក់រហ័សនាមលោកទៅតាមប្រព្រឹត្តការណ៏ផ្សេងៗ ។ ក្នុងព្រឹត្តការណ៏បែកធ្លាយសំឡេង នាងស្រីមុំ និងលោកកឹម សុខាប្រធានបក្សសង្គ្រោះជាតិគេហៅលោកថាសង្ហា ក្នុងរឿងព្រឹត្តការណ៏ជំងឺរាតត្បាតកូរ៉ូណា គេហៅលោកថាបុរសសង្ហាដើរបញ្ច្រាស់ទិស ក្នុងព្រឹត្តការណ៏ជួយសង្គ្រោះជីវិតកសិករខ្មែរ ជួយទិញផ្លែ មៀន ផ្លែតាង៉ែន គេហៅលោកតាង៉ែន ឯឈ្មោះល្បីមួយទៀតនោះដោយសារការអនុវត្តន៏ចាប់ចង អ្នកប្រឆាំងដាក់ពន្ធនាគារព្រៃសរាប់រយនាក់ ក្រុមប្រឆាំងនិងអ្នកលែងបណ្តាញសង្គមក៏ដាក់ងាលោកមួយទៀតថាថៅកែគុក។ ងាទាំងនោះពួកគេយល់ថាសម្តេចតេជោធ្វើអ្វីស្រេចតែសម្តេចនឹកឃើញ និងអ្វីៗសព្វយ៉ាងស្ថិតលើសម្តេចនាយករដ្ឋមន្ត្រីទាំងអស់ សូមប្បីបណ្តាញព័ត៍មានក៏ស្ថិតនៅក្រោមការបញ្ជាពីលោកផងដែរ ។
កាលពីថ្ងៃទី១១វិច្ឆិកាកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកែប្រែវិធានការលោកក្នុងពេលបើកប្រទេសឡើងវិញ និងបើកឲ្យមានការរៀបចំពិធីផ្សេងៗតាមប្រពៃណីសាសនាជាតិ ដោយអនុញត្តឲ្យម្ចាស់កម្មវិធីអាចប្រារព្ភពិធីនិងអញ្ជើញភ្ញៀវមិនមានការកំណត់ចំនួន ដោយសារអាស្រ័យលើទីតាំងនិង អនុវត្តទៅតាមវិធានការក្រសួងសុខាភិបាល ។
0 comments:
Post a Comment