FB.getLoginStatus(function(response) { statusChangeCallback(response); }); { status: 'connected', authResponse: { accessToken: '...', expiresIn:'...', signedRequest:'...', userID:'...' } } function checkLoginState() { FB.getLoginStatus(function(response) { statusChangeCallback(response); }); } ក្រតែប្រទេសតែមន្ត្រីមានលុយវាល់លានសម្ភារៈទំនើបៗរាប់សិបកោដិលានដុល្លា ~ angkoreraday

Saturday, November 13, 2021

ក្រតែប្រទេសតែមន្ត្រីមានលុយវាល់លានសម្ភារៈទំនើបៗរាប់សិបកោដិលានដុល្លា

 លើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗមានការចែកចាយរូបភាពពីភាពស៊ីវិល័យនៃក្រុមគ្រួសារត្រកូលព្រោងព្រាត បន្ទាប់លោកម៉ៅធនិន ដែលជាក្មួយលោកហ៊ុនសែន បានប្រារព្ភពិធីឡើងវិមានដ៏ស្តុកស្តម្ភ ធ្វើអំពីឈើប្រណិតៗមានតម្លៃវាល់កោដិលានដុល្លា ។ លោកម៉ៅធនិនត្រូវបានក្រុមគណបក្សប្រជាជនកម្ពុជាដែលទ្រត្រកូលហ៊ុន ឲ្យរហ័សនាមថាតុលាការមុខដែក(ប៉ាវចិន)នៅកម្ពុជា ។ ប៉ុន្តែក្រុមអ្នកលេងបណ្តាញសង្គមនិងបក្សប្រឆាំងហៅលោកម៉ៅធនិនថាជាបុគ្គលលោភលន់ ច្បាមអំណាច ដើរតួជំនួសមន្ត្រីឃុំសង្កាត់ ជំនួសតុលាការ និងជំនួសមន្ត្រីសុរិយោដី ។

ក្រោយពីមហាជនផ្សព្វផ្សាយពីវិមានលោកម៉ៅធនិនដ៏ធំល្វឹងល្ហើយ លោកអ៊ុំ សំអានអតីតមន្ត្រីតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានគាស់កកាយពីសម្ភារៈស៊ីវីល័យរបស់លោកហ៊ុន សែនដែលមានតម្លៃរាប់សិបលានដុល្លាយ៉ាងដូច្នេះថាៈ

«នាឡិកាដៃរបស់លោក ហ៊ុន សែន ទាំង១១គ្រឿងនេះ មានតម្លៃជាង ២១លានដុល្លា។ ប្រាក់ខែលោក ហ៊ុន សែន គឺ ២៥០០ ដុល្លាក្នុងមួយខែ។ បញ្ជាក់ លោកហ៊ុន សែន ធ្លាប់និយាយដែរថា គាត់គ្មានមុខជំនួញឬមុខរបររកសុីផ្សេងនោះទេ។ ដូច្នេះតើប្រាក់ខែរបស់គាត់ប៉ុន្មានរយឆ្នាំ ទើបទិញនាឡិកា ទាំងនេះបាន ដោយមិនគិតពីការចាយវាយប្រចាំថ្ងៃផង? រាស្រ្តខ្មែរក្រដើរសុីឈ្នួលគេដល់ប្រទេសថៃ ម៉ាឡេសុី ជាដើម ឯនាយរដ្ឋមន្រ្តីខ្មែពាក់នាឡិកាដៃតម្លៃរាប់លានដុល្លា។ មេដឹកនាំជប៉ុន អាមេរិក បារាំង ដែលជាប្រទេសអ្នកមាន ពាក់នាឡិកាដៃមានតម្លៃថោកជាងនាឡិកាដៃរបស់លោក ហ៊ុន សែន ឆ្ងាយណាស់»។


មិនមែនមានតែនាឡិកាយាយនីទេ  យាយណាតក៏មានដែរ អាធុនហ្នឹង! តម្លៃកន្លះលានដុលា្លតើ!






Share:

0 comments:

Post a Comment

BTemplates.com